ផ្នែកសម្ផព

នាយកដ្ធានផ្នែកសម្ផពរបស់យើងមានផ្ដល់ជូននូវការថែទាំសំរាប់អ្នកម្ដាយជាជនជាតិខ្មែរនិងបរទេស។​ យើងជឿជាក់ថាការមានផ្ទៃពោះ និងការផ្ដល់កំនើតដល់បុត្យគួរតែក្លាយជាបទពិសោធន៍ដ៏គួរឲ្យរីករាយមួយនៅក្នុងរង្វង់គ្រួសារ​។ នៅក្នុងមជ្ឍមណ្ឌលថែទាំសុខភាពស្រ្តីរបស់យើងមានផ្ដល់ជូនតំហែទាំសំរាប់ស្ដ្រីនៅក្នុងអំឡុងពេលពរពោះ មុនពេលសំរាលបុត្រ។

ការប្រាស្រ័យទាក់ទងផ្ទាល់ជាមួយវេជ្ជបណ្ឌិតនិងឆ្មបរបស់យើងនឹងផ្តល់ដំបូន្មានដល់ម្តាយលើការថែទាំរបស់ពួកគេរួមជាមួយនឹងកាពិនិត្យផ្នែកវេជ្ជសាស្ត្រដែលរួមមានការតាមដានសម្ពាធឈាម ការធ្វើតេស្តឈាម និងការធ្វើតេស្តអ៊ុលត្រាសោន នឹងត្រូវបានអនុវត្តដើម្បីធានាថាការមានផ្ទៃពោះកំពុងដំណើរការទៅជាធម្មតា។ បុគ្គលិកខ្មែរនិងវេជ្ជបណ្ឌិតមកពីក្រៅប្រទែសរបស់យើងនិងឆ្មបរបស់យើងមានវត្តមាននៅទីនេះដើម្បីផ្តល់ការថែទាំនិងការធានាដែលអ្នកសមនឹងទទួលបាន។

អាគារសម្ភពរបស់យើងមានគ្រឿងបំពាក់ដោយគ្រឿងបិរិក្ខារល្អៗនិងទំនើបដើម្ពីធានាបាននូវការផ្ដល់ជូនការថែទាំអ្នកម្ដាយពេលកំពុងសំរាល។ យើងមានកន្លែងសម្រាប់ការសម្រាលកូនធម្មតាដែលយើងលើកទឹកចិត្តឲ្យសំរាលតាមបែបធម្មជាតិនិងការសំរាលដោយការវះកាត់ផងដែរ។ យើងមានបន្ទប់ឯកជនបន្ទាប់ពីការសម្រាលកូននិងគ្រូពេទ្យកុមារជំនាញដើម្បីពិនិត្យទារករបស់អ្នកនិងណែនាំអ្នកអំពីការថែទាំទារក។

នៅក្នុងស្ថានភាពដែលការវះកាត់ជាជំរើសដែលខានពុំបាន យើងមានបន្ទប់វះកាត់ដែលបំពាក់ដោយបិរិក្ខារនិងឧបករណ៍ទំនើបៗ និងវេជ្ជបណ្ឌិតខាងថ្នាំសន្ដំដើម្បីផ្ដល់ជូនភាពសុខស្រួលសំរាប់អ្នក។ ពួកយើងប្ដេជ្ញាផ្ដល់ជូនតំហែទាំស្ដង់ដារអន្តរជាតិដែលត្រូវបានណែនាំតៗគ្នាដោយអ្នកជំងឺ។​