ការវះកាត់

បន្ទប់វះកាត់របស់យើងមានបំពាក់ដោយបរិក្ខារទំនើបៗដែលអាចធានាបាននូវការធ្វើប្រតិ​ប​ត្ដិ​ការវះកាត់។​ ការរចនាស្ថាបត្យកម្មគឺមានភាពខុសប្លែកពីគេ

អគារដែលត្រូវបានសាងសងដាច់ពីគេ និងមានបំពាក់នូវការការពារការឆ្លងមេរោគានយ៉ាងល្អ។​

បន្ទប់វះកាត់របស់យើងមានបំពាក់នូវឧបករណ៍ទំនើបៗដែលត្រូវបានកោតសសើរដោយអ្នកជំងឺរបស់យើងថាជាបន្ទប់វះកាត់ដែលល្អបំផុតក្នុងចំនោមបន្ទប់វះកាត់នានាដែលគាត់ធ្លាប់បានឃើញកន្លងមកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។​

យើងមានជំនាញធ្វើការវះកាត់ទូទៅសំរាប់មនុស្សពេញវ័យ​ និង​ការ​ព្យាបាលផ្នែករោគស្ត្រី។​

យើងមានអ្នកជំនាញខាងផ្នែកវះកាត់កែសម្ផស្ស និងវះកាត់កុមារមកពីក្រៅប្រទេសដែលអាចធានាមាននូវការវះកាត់និងព្យាបាលបានច្រើនប្រភេទ។​

ការមានជំនាញច្បាស់លាស់ក្នុងការប្រើប្រាស់ថ្នាំសន្ដំពិតជាមានសារៈសំខាន់ខ្លាំងក្នុងប្រតិបត្តិការវះកាត់ ហើយយើងមានអ្នកដែលមានជំនាញខាងផ្នែកនេះដើម្បីធានាបានថាអ្នកជំងឺទទួលបានផាសុកភាពអំឡុងពេលវះកាត់ ដោយការប្រើប្រាស់ថ្នាំស្ពឹករឺថ្នាំសន្លប់។​

គិលាននុបដ្ធាយិការបស់យើងមានជំនាញច្បាស់លាស់ក្នុងការមើលថែអ្នកជំងឺ​មុន អំឡុង និងក្រោយពេលវះកាត់។​