ការព្យាបាលដោយធ្វើចលនា

ម៉ោងបើក: 8 ព្រឹក – 5ល្ងាច ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ
ការណាត់ជួប: 0777666752
ការព្យាបាលដោយចលនាគឺជាវិស័យសុខាភិបាលដែលគេស្គាល់តិចជាងគេនៅក្នុងប្រទេសកម្ពុជា។ អ្នកជំងឺជាច្រើនរង់ចាំរហូតដល់ស្ថានភាពរបស់ពួកគេធ្ងន់ធ្ងរ ដោយចំណាយពេលទៅទទួលការព្យាបាលដោយគ្រូបុរាណឬចាក់ថ្នាំ។ ទាំងនេះមិនមានប្រសិទ្ធភាពទេនិងចំណាយពេលវែង។ ការព្យាបាលដោយចលនាគឺមានអត្ថប្រយោជន៍ចំពោះកុមារដែលមានការវិវឌ្ឍន៍យឺតយ៉ាវព្រោះវាជួយពួកគេឲ្យសម្រេចបាននូវការលូតលាស់ប្រសើរជាងមុន។ អ្នកឯកទេសព្យាបាលកាយសម្បទាព្យាបាលអ្នកជំងឺប្រកបដោយនិរន្តភាពជាមួយនឹងការហាត់ប្រាណនិងការអប់រំ។

បញ្ហាមួយចំនួនដែលយើងជួបប្រទះញឹកញាប់មានដូចជាការដាច់សរសៃឈាមខួរក្បាល, ឈឺសន្លាក់និងឈឺខ្នង។ បច្ចុប្បន្ននេះយើងមានអ្នកឯកទេសព្យាបាលតាមបែបចលនាកាយសម្បទា ដែលមានបទពិសោធន៍ និងមានភាពស្ទាត់ជំនាញ។ រៀងរាល់ថ្ងៃច័ន្ទយើងមានអ្នកជំនាញមកពីប្រទេសស្វីសដែលផ្តល់ការម៉ាស្សាតាមបែបវេជ្ជសាស្ត្រជូនដល់អញនកជំងឺរបស់យើង។​

ការព្យាបាលដោយចលនាគឺសំខាន់ណាស់ក្នុងការព្យាបាលអ្នកជំងឺដែលមានជំងឺដាច់សរសៃឈាមខួរក្បាល។ ការផ្តល់ការធ្វើលំហាត់ប្រាណនិងបច្ចេកទេសមានសារៈសំខាន់ក្នុងការជួយអ្នកជំងឺឱ្យមានដំណើរការឡើងវិញ។ គ្រូពេទ្យវះកាត់របស់យើងអប់រំអ្នកជំងឺនិងក្រុមគ្រួសារនៃអ្នកជំងឺលើការធ្វើលំហាត់ប្រាណចលនានិងការគ្រប់គ្រងមុខរបួស។ ប្រភេទនៃការព្យាបាលនេះគឺមានអត្ថប្រយោជន៍និងចាំបាច់សម្រាប់អ្នកជំងឺដែលទទួលរងពី ឈឺសសៃ, ឈឺសន្លាក់, ឈឺខ្នង, និងឈឺចាប់ដែលបណ្តាលមកពីការរងរបួសពីមុន។

ការចូលរួមក្នុងការព្យាបាលដោយចលនាអាចជួយអ្នកជំងឺក្នុងការគ្រប់គ្រងឬជៀសវាងការឈឺចាប់រយៈពេលវែងនិងរយៈពេលខ្លី។